អត្ថបទ ថ្ងៃទី៦: ពាក្យសម្ដីដែល មុតស្រួចដូចដាវ
សូមអាន យ៉ូហាន ១៥:៩-១៧
ព្រះគម្ពីរសុភាសិតបានពណ៌នាថា មនុស្សឥតប្រាជ្ញា ជាមនុស្សដែលពោលពាក្យឥតបើគិត “ដូចជាចាក់ដោយដាវ” (សុភាសិត ១២:១៨)។ អណ្ដាតរបស់មនុស្សអាចធ្វើជាកាំបិត ដែលមានមុខច្រើន ដូចកាំបិតរបស់កងទ័ពស្វីស ពីព្រោះមនុស្សយើងអាចប្រើប្រាស់អណ្តាត កាប់ ចាក់ ឬកាត់ ដើម្បីបំផ្លាញគ្នាទៅវិញទៅមក តាមរបៀបជាច្រើន។
ពាក្យសម្តីដែលធ្វើឲ្យខូចខាត អាចបណ្តាលឲ្យកើតមានកំហឹង…
អត្ថបទ ថ្ងៃទី៥: ការរាប់អាន ដែលរាក់កំផែល
សូមអាន យ៉ូហាន ១៥:៩-១៧
ថ្មីៗនេះ មានមនុស្សម្នាក់បានទូរស័ព្ទមកខ្ញុំ។ ការនិយាយស្តីរបស់គាត់ហាក់ដូចជារួសរាយណាស់។ នាងប្រាប់ខ្ញុំថា នាងចង់ធ្វើឲ្យការរស់នៅរបស់ខ្ញុំ មានភាពងាយស្រួលជាងមុន។ នាងបានហៅឈ្មោះរបស់ខ្ញុំ ហើយក៏បានសួរអំពីសុខទុក្ខរបស់ខ្ញុំ តាមរបៀបដ៏កក់ក្តៅ។ បន្ទាប់មក នាងបានណែនាំខ្ញុំថា នាងអាចជួយខ្ញុំឲ្យអាចសន្សំប្រាក់រាប់ពាន់ដុល្លា ក្នុងមួយឆ្នាំ ដោយគ្រាន់តែទៅទទួលប្រាក់កម្ចីសម្រាប់ចំណាយក្នុងផ្ទះ ពីក្រុមហ៊ុនបញ្ចាំទ្រព្យ។ ប៉ុន្តែ ក្រោយពេលដែលនាងដឹងថា…
អត្ថបទ ថ្ងៃទី៤ : តើអ្នកយកចិត្តទុកដាក់ ចំពោះមិត្តភក្តិរបស់អ្នកដែរឬទេ?
សូមអាន ១សាំយូអែល ២០:១-២៣
ការដែលអ្នកប្រាប់មិត្តភក្ដិរបស់អ្នកថា អ្នកយកចិត្តទុកដាក់ ចំពោះពួកគេ គឺជារឿងល្អហើយ។ ប៉ុន្តែ តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីបង្ហាញឲ្យពួកគេដឹងថា អ្នកពិតជាយកចិត្តទុកដាក់មែន? នៅពេលដែលដាវីឌ និងយ៉ូណាថានបានចងសម្ព័ន្ធមិត្តភាព(១សាំយូអែល ១៨:១-៤) អ្នកទាំងពីរសុទ្ធតែមិនបានដឹងថា យ៉ូណាថាននឹងហ៊ានលះបង់ដល់កម្រិតណា ដើម្បីបង្ហាញការយកចិត្តទុកដាក់ ចំពោះដាវីឌឡើយ។ ប៉ុន្តែ ដែលដឹងឬអត់…
អត្ថបទ ថ្ងៃទី២: មិត្តល្អ
សូមអាន : ១សាំយ៉ូអែល ១៨:១-៤
មានពេលមួយខ្ញុំបានបង្កើតគណនេយ្យថ្មីមួយ ក្នុងហ្វេសប៊ុក ដែលជាបណ្ដាញសង្គមដ៏ពេញនិយម លើប្រព័ន្ធអ៊ីនធើណិត។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានទទួលការស្វាគមន៍ថា “អ្នកគ្មានមិត្តភក្ដិទេ”។ ទោះបីជាខ្ញុំដឹងថា វាមិនពិតក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍មិនសប្បាយចិត្ត ក្នុងពេលនោះ។ កាលណាគេថា ខ្ញុំគ្មានមិត្តភក្តិ នោះខ្ញុំមិនសប្បាយចិត្ត ទោះអ្នកថានោះ ជាវែបសាយ…
អត្ថបទ ថ្ងៃទី៣: ធ្វើដូចម្តេច ឲ្យយើងអាចក្លាយជាមិត្តល្អ
សូមអាន សុភាសិត ២៧:៦-១៧
មែលីស្សា(Melissa)កូនស្រីរបស់ខ្ញុំ មានមិត្តភក្ដិច្រើន ក្នុងអំឡុងពេលរៀននៅវិទ្យាល័យ។ ក្នុងចំណោមមិត្តល្អទាំងនោះ នាងមានមិត្តល្អម្នាក់ឈ្មោះ ខេធី(Katie)។ ក្រោយពេលដែលម៉េលីស្សាបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរ ខេធីបានប្រាប់ខ្ញុំ អំពីរបៀបដែលពួកគេបានក្លាយជាមិត្តភក្ដិ។
កាលនោះ ខេធីគឺជាសិស្សថ្មី នៅថ្នាក់ទី៥ ដោយនាងទើបតែផ្ទេរមកពីរដ្ឋកាលីហ្វូញ៉ា។ នាងមានអារម្មណ៍ឯកោ ហើយមិនទាន់ស៊ាំនឹងកន្លែងថ្មី រហូតដល់ថ្ងៃមួយ…
អត្ថបទ ថ្ងៃទី១: អត្ថប្រយោជន៍នៃមិត្តភាព
សូមអាន: សាស្ដា ៤:៩-១២
លោកស៊ីសេរ៉ូ (Cicero) ស្ថិតក្នុងចំណោមអ្នកប្រាជ្ញ ដ៏ល្បីល្បាញម្នាក់ នៅចក្រភពរ៉ូម៉ាំង។ គាត់ជា វាគ្មិនប្រកបដោយវោហារសាស្រ្ត មេធាវី អ្នកនយោបាយ ភាសាវិទូ និងជាអ្នកនិពន្ធ ដ៏ស្ទាត់ជំនាញ។ សព្វថ្ងៃនេះ គេនៅតែដកស្រង់ពាក្យសម្តីរបស់គាត់មកប្រើ ព្រោះសំណេររបស់គាត់មានភាពសាមញ្ញ និងច្បាស់លាស់ ហើយទស្សនវិជ្ជារបស់គាត់ទៀតសោត ក៏សមស្របសម្រាប់ការរស់នៅជាក់ស្តែង។…
មិត្តភាពដ៏ពិត
តើជីវិតរបស់យើងនឹងកាន់តែមានភាពល្អប្រសើរប៉ុណ្ណា ពេលដែលយើងអាចរស់នៅ ដោយមានមិត្តភាពដ៏ពិត?
ខណៈពេលដែលយើងស្វែងរកមិត្តល្អ ហើយថែរក្សាមិត្តភាពដែលយើងមានជាមួយគាត់ យើងក៏គួរតែមានចិត្តចង់ធ្វើជាមិត្តល្អសម្រាប់គាត់ផងដែរ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើជាមិត្តភក្តិពិតប្រាកដ? តើធ្វើដូចម្តេចឲ្យយើងអាចធ្វើឲ្យមិត្តភាពយើងកាន់តែមានភាពរឹងមាំ? តើនរណានឹងធ្វើជាមិត្តភក្តិដ៏ល្អឥតខ្ចោះរបស់យើង? សូមទទួលការលើកទឹកចិត្ត ពីសៀវភៅ មិត្តភាពដ៏ពិត សម្រាប់អានប្រចាំថ្ងៃ រយៈពេល៧ថ្ងៃ ដើម្បីស្វែងយល់អំពីអត្ថន័យនៃមិត្តភាពដ៏ពិត។
ហេតុអ្វីមនុស្សមានការឈឺចាប់ នៅលើផែនដីនេះ?
នេះជាសំណួរដ៏ធំមួយ សម្រាប់យើងរាល់គ្នា។ ក្នុងពិភពលោក ដែលមានពេញដោយការឈឺចាប់ ទុក្ខព្រួយ និងការបាត់បង់ យើងចង់ដឹងថា ហេតុអ្វីមនុស្សមានការឈឺចាប់? តើព្រះជាម្ចាស់មានដំណោះស្រាយអ្វី សម្រាប់បញ្ហានេះ? កូនសៀវភៅនេះនឹងបង្ហាញឲ្យអ្នកបានដឹងថា ព្រះជាម្ចាស់ក៏ធ្លាប់បានឆ្លងកាត់ទុក្ខវេទនា ដោយផ្ទាល់ផងដែរ បានជាទ្រង់អាចប្រទានក្តីសង្ឃឹមដល់យើងរាល់គ្នា ដោយធានាថា យើងនឹងបានទៅនៅកន្លែងថ្មីមួយ នៅពេលអនាគត ដែលគ្មានការឈឺចាប់ ដោយយើងគ្រាន់តែទទួលជឿទ្រង់ប៉ុណ្ណោះ។
សូមបំពេញឈ្មោះ និងemail របស់លោកអ្នក ដើម្បីទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ។
លុយ ហេតុអ្វី នៅតែមិនគ្រប់?
តើលុយធ្វើឲ្យពិភពលោកវិល ឬមួយយ៉ាងណា? សម្រាប់ខ្លួនយើងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាច្រើន ដែលយើងបានស្គាល់ ការដេញតាមលុយ គឺជាបញ្ហាដែលកើតមានជារៀងរាល់ថ្ងៃ។ យើងត្រូវបង់ថ្លៃនេះបង់ថ្លៃនោះ មិនចេះចប់ ហើយក្នុងក្រុមគ្រួសារ ក៏មានមនុស្សដែលត្រូវការអាហារប្រចាំថ្ងៃ។ ម្យ៉ាងទៀត យើងក៏ត្រូវមានលុយត្រៀមទុក សម្រាប់ការបន្ទាន់ផងដែរ ហើយយើងនៅតែមានអារម្មណ៍ថា លុយរបស់យើងនៅតែមិនគ្រប់គ្រាន់។
ក្នុងសៀវភៅ លុយ : ហេតុអ្វីនៅតែមិនគ្រប់? យើងនឹងបានធ្វើការពិនិត្យជាថ្មី អំពីបញ្ហានេះ តាមការបកស្រាយរបស់ព្រះគម្ពីរប៊ីប។ បើសិនជាអ្នកមានក្រុមគ្រួសារ និងមិត្តភក្តិ ដែលមិនមែនជាគ្រីស្ទបរិស័ទ សួរអ្នកថា ហេតុអ្វីបានជាលុយចេះតែមិនគ្រប់? អ្នកអាចប្រើកូនសៀវភៅនេះ ជាជំនួយ ដើម្បីបកស្រាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់។ សៀវភៅនេះនឹងជួយឲ្យពួកគេដឹងថា ព្រះយេស៊ូវគឺជាចម្លើយដ៏ពិត ដែលពួកគេកំពុងស្វែងរក ហើយការរកលុយឲ្យបានច្រើនជាងមុន មិនមែនជាដំណោះស្រាយឡើយ។
គ្មានការភ័យខ្លាច ចំពោះសេចក្ដីស្លាប់ទៀតឡើយ
ហេតុអ្វីបានជាយើងមានការភ័យខ្លាច ចំពោះសេចក្តីស្លាប់? កូនសៀវភៅសម្រាប់ផ្សាយដំណឹងល្អនេះ នឹងពន្យល់លោកអ្នកអំពីទំនាក់ទំនងរវាងសេចក្តីស្លាប់ និងអំពើបាប ព្រមទាំងប្រាប់ប្រិយមិត្តអ្នកអានទាំងឡាយ អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ បានឈ្នះសេចក្តីស្លាប់ និងអំពីរបៀបដែលយើងអាចយកជ័យជម្នះលើសេចក្តីស្លាប់ ជាមួយនឹងទ្រង់។